Koh Han Mekong Sunset and River Beach
អេកូទេសចរណ៍សហគមន៍ • ខេត្តស្ទឹងត្រែង

ស្វាគមន៍មកកាន់រមណីយដ្ឋានកោះហាន

កោះហានជាតំបន់ដីកោះ ស្ថិតក្នុងតំបន់ដីសើម-រ៉ាមសារ ខេត្តស្ទឹងត្រែង ជាឋានសួរជីវចំរុះធម្មជាតិព្រៃលិចទឹកកណ្ដាលដងទន្លេមេគង្គ មានឆ្នេរខ្សាច់កោះដ៏ស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត និងបដិសណ្ឋារកិច្ចដោយសហគមន៍។

២៤ គ.ម ពីទីរួមខេត្ត
តាមផ្លូវជាតិលេខ ៧ ឆ្លងស្ពានសេកុង
តំបន់ដីសើមរ៉ាមសារ
ប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកទន្លេមេគង្គ
បង្កើតតាំងពីឆ្នាំ ២០១៨
គ្រប់គ្រងនិងបម្រើផ្ទាល់ដោយសហគមន៍
៩ ទីតាំងសំខាន់ៗ
ព្រៃលិចទឹក ឆ្នេរខ្សាច់ និងវប្បធម៌
Koh Han Resort Homestay Cabin and Signboard
កោះហាន ខេត្តស្ទឹងត្រែង

ផ្ទះស្នាក់លំហែឈើធម្មជាតិ និងទីធ្លាសួនលំហែជាប់មាត់ទឹកទល់មុខព្រៃលិចទឹក

អំពីសហគមន៍យើង

ធម្មជាតិពិត បទពិសោធន៍ពិត គាំទ្រសហគមន៍ពិតប្រាកដ

រមណីយដ្ឋានកោះហាន ស្ថិតនៅក្នុងសង្កាត់សាមគ្គី ជាប់ព្រំប្រទល់ស្រុកបុរីអូរស្វាយសែនជ័យ។ លោកអ្នកធ្វើដំណើរឆ្លងកាត់ស្ពានសេកុង តាមបណ្តោយផ្លូវជាតិលេខ ៧ ចេញពីទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំប្រទល់ប្រទេសឡាវ ត្រង់ចំនុចបង្គោលគីឡូម៉ែត្រលេខ 485 ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ដល់ចំនុចផ្លូវបត់ចូលកោះហាន រួចបត់ស្ដាំចូលប្រហែល៣Km ដល់ចំណតទូករមណីយដ្ឋានកោះហាន។

នៅទីនេះ យើងខ្ញុំមានចំណតរថយន្តធំទូលាយ រោងទទួលភ្ញៀវដ៏កក់ក្តៅ និងសួនលំហែបៃតង ព្រមទាំងមានផ្ទះស្នាក់ ឬផ្ទះលំហែឈើប្រណីតនៅក្បែរមាត់ទឹក ទល់មុខព្រៃលិចទឹកកោះហាន ប្រកបដោយបរិយាកាសខ្យល់បរិសុទ្ធ ស្ថិតក្នុងតំបន់ដីសើមរ៉ាមសារ ខេត្តស្ទឹងត្រែង។

រមណីយដ្ឋាននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ក្នុងគោលបំណងជួយគាំទ្រផ្ទាល់ដល់សេវាកម្មសហគមន៍ និងបងប្អូនប្រជាពលរដ្ឋរស់នៅលើកោះក្នុងតំបន់កោះហាន ឲ្យមានជីវភាពប្រសើរឡើង តាមរយៈការបម្រើសេវាទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងនោះយើងក៏បានជួយគាំទ្រសហគន៍នេសាទលើការការពារ និងអភិរក្សអន្លង់ត្រីមេពូជដ៏កម្រផងដែរ។

ចំណតរថយន្តធំទូលាយ មានសុវត្ថិភាព
រោងទទួលភ្ញៀវ និងផ្ដល់ព័ត៌មាន
ផ្ទះស្នាក់មាត់ទឹក និងទីធ្លាលំហែ
អភិរក្សធម្មជាតិ និងគាំទ្រអ្នកភូមិ
សកម្មភាពពិសេស

បទពិសោធន៍ដែលមិនអាចបំភ្លេចបាននៅកោះហាន

បទពិសោធន៍ល្អៗជាមួយសកម្មភាពជាច្រើននៅកោះហាន ដែលយើងអាចធ្វើបានមានដូចខាងក្រោម៖

ចុចលើកាត ឬរូបភាពដើម្បីមើលរូបថត និងព័ត៌មានលម្អិត

Kayaking in Flooded Forest Koh Han
កាយ៉ាក់
ចុចមើលរូបភាព & ព័ត៌មានលម្អិត

ជិះទូកកាយ៉ាក់ក្នុងព្រៃលិចទឹក

អុំទូកកាយ៉ាក់ផ្សងព្រេងកាត់តាមព្រៃលិចទឹកបុរាណ ជ្រែករវាងមែកធាងឫសឈើធំៗ និងទស្សនាសត្វស្លាបទឹកកម្រនៃដងទន្លេមេគង្គ។

សកម្មភាពពេញនិយមបំផុត
Beach Camping under the Stars on Island Sandbar
បោះតង់
ចុចមើលរូបភាព & ព័ត៌មានលម្អិត

បោះតង់លើកោះខ្សាច់ស្ងប់ស្ងាត់

គេងតង់លើឆ្នេរខ្សាច់សកណ្ដាលទន្លេ អាំងភ្លើងគង គយគន់មេឃផ្កាយរះរាត្រី និងទទួលពន្លឺព្រះអាទិត្យរះដ៏ស្រស់បំព្រង។

ខ្យល់អាកាសបរិសុទ្ធ គ្មានសំឡេងរំខាន
Community Wooden Boats for River Tour and Birdwatching
ទូកសហគមន៍
ចុចមើលរូបភាព & ព័ត៌មានលម្អិត

ជិះទូកកម្សាន្ត មើលសត្វស្លាប និងស្ទូចត្រី

ជិះទូកឈើសហគមន៍គយគន់ទស្សនីយភាពដងទន្លេ ស្វែងយល់ពីរបៀបរស់នៅ និងរីករាយជាមួយការស្ទូចត្រីលេងកម្សាន្ត។

បំពាក់អាវពោងសុវត្ថិភាពស្តង់ដារ
Homestay and Gardens at Koh Han
ផ្ទះស្នាក់
ចុចមើលរូបភាព & ព័ត៌មានលម្អិត

ផ្ទះស្នាក់សហគមន៍ និងម្ហូបអ្នកកោះ

ស្នាក់នៅក្នុងផ្ទះឈើលំហែប្រពៃណី ស្រូបយកខ្យល់ត្រជាក់បរិសុទ្ធ និងភ្លក្សរសជាតិម្ហូបស្រុកស្រែត្រីទន្លេធម្មជាតិ។

ម្ហូបឆ្ងាញ់ធម្មជាតិពីអ្នកភូមិ
Preay Nakta Sacred Colossal Tree
ជំនឿ & វប្បធម៌
ចុចមើលរូបភាព & ព័ត៌មានលម្អិត

បួងសួងសុំសេចក្តីសុខនៅព្រៃអ្នកតា

ទស្សនាដើមឈើយក្សដែលមានឫសប្រទាក់ក្រឡាអស្ចារ្យ និងអុចធូបបួងសួងសុំសេចក្តីសុខចម្រើនតាមជំនឿអ្នកស្រុក។

ទីតាំងសក្ការៈបូជាប្រចាំកោះ
White Limestone Formations and Ancient Kilns
ភូគព្ភសាស្ត្រ
ចុចមើលរូបភាព & ព័ត៌មានលម្អិត

ផ្ទាំងថ្មកំបោរស និងឡបុរាណ

ទស្សនាផ្ទាំងថ្មកំបោរពណ៌សក្បុសកណ្តាលទឹករលក និងស្វែងយល់ពីស្លាកស្នាមប្រវត្តិសាស្ត្រនៃឡបុរាណ។

កន្លែងថតរូបស្អាតប្លែកភ្នែក
៩ ទីតាំងទេសចរណ៍ល្បីៗ

គោលដៅទស្សនានៅតំបន់កោះហាន

រុករកគោលដៅទាំង ៩ ដូចមានចែងក្នុងឯកសារសេវាកម្មរមណីយដ្ឋានកោះហាន

តម្លៃ & កញ្ចប់សេវាកម្ម

កញ្ចប់ដំណើរកម្សាន្តពេញនិយម

តម្លៃច្បាស់លាស់ ផ្អែកលើចំនួនសមាជិក គាំទ្រផ្ទាល់ដល់ជីវភាពសហគមន៍

កញ្ចប់ពិសេស

ត្រូវការរៀបចំដំណើរកម្សាន្តផ្ទាល់ខ្លួន ឬ ក្រុមធំ?

ពិភាក្សា ឬកែសម្រួលកម្មវិធីតាមតម្រូវការ។ តម្លៃអាចចរចាបានសម្រាប់ក្រុមធំ!

ផែនទីតំបន់ & ផ្លូវកាយ៉ាក់

ផែនទីទៅកម្សាន្តតំបន់កោះហាន

ខ្សែផ្លូវជិះកាយ៉ាក់ និងទូកយន្តកាត់តាមដងទន្លេមេគង្គ ព្រៃលិចទឹក និងកោះធម្មជាតិនានា

១
ចំណុចចេញដំណើរ៖ កំពង់ទូករមណីយដ្ឋានកោះហាន រៀបចំឧបករណ៍កាយ៉ាក់ អាវពោង និងការណែនាំសុវត្ថិភាព
២
ខ្សែទឹកទន្លេមេគង្គ (ចម្ងាយ ៤០០ ម៉ែត្រ) ឆ្ពោះទៅកោះសំរោង និងកន្ទុយកោះហាន
៣
ច្រកចូលព្រៃលិចទឹក (ចម្ងាយ ២៧៥ ម៉ែត្រ) ឆ្លងកាត់ឫសឈើធំៗ និងទស្សនាដើមឈើបុរាណព្រៃអ្នកតា
Official Koh Han Kayaking and Regional Exploration Map
ពង្រីកផែនទីធំ (Inspect Map)
ទូរស័ព្ទ Telegram WhatsApp ផែនទី